រឿងក្រុងភ្នំពេញ
ទីក្រុងភ្នំពេញ ចាប់ផ្ដើមស្ថាបនាលើកដំបូងបង្អស់នៅពុទ្ធសតវត្សទី២១ គ្រិស្ដសតវត្សទី១៥
ក្នុងរជ្ជកាលព្រះបរមរាជា
(ពញាយ៉ាត)(១)គឺព្រះស្រីសុរិយោពណ៌(២)នៅពេលដែលទ្រង់បោះបង់ចោលព្រះរាជវាំងអង្គរ
មកកសាងព្រះរាជវាំងថ្មីនៅទួលបាសានក្នុងខែត្រស្រីសឈរដែលសព្វថ្ងៃហៅថាស្រុកស្រីសន្ធរក្នុង
ខែត្រកំពុងចាមប៉ុន្ដែទីទួលបាសាននោះក្នុងរដូវភ្លៀងមានទឹកលិចរាល់ឆ្នាំទ្រង់សាងប្រាសាទព្រះរា
ជវាំងហើយគង់នៅបានតែមួយឆ្នាំក៏ទ្រង់ស្ដេចយាងមកកសាងទីក្រុងថ្មីនៅឆ្នេរទន្លេបួនមុខគឺក្រុងភ្នំ
ពេញសព្វថ្ងៃនេះនៅគ.ស.១៤៣៤។ ការស្ថាបនាទីក្រុងភ្នំពេញមានពីរលើក។
១ =សៀវភៅពង្សាវតារនៃប្រទេសកម្ពុជារបស់ក្រសួងសិក្សាធិការ បោះពុម្ពក្នុងឆ្នាំ ១៩២៥ទំព័រទី១០ថាទ្រង់ព្រះនាមព្រះបាទសំដេចបរមរាជាធិរាជរាមាធិបតីព្រះស្រីសុរិយោព៌ណធ
ម្មិកមហារាជាបរមនាថបរមបរពិត។២=ព្រះស្រីសុរិយោព៌ណឡើងសោយរាជពី គ.ស. ១៣៨៤
តែ១២ឆ្នាំ ក្រោយមកទើបអភិសេកនៅគ.ស ១៣៩៦។ ព្រះនាមក្នុងរាជថាព្រះបាទសំដេចស្ដេចព្រះរាជអោង្ការព្រះបរមរាជារាមាធិបតីព្រះសុរិយោព៌ណ
ធម្មិកមហារាជាធិរាជ ព្រះបរមនាថបរមបពិត្រ (សូមអាន -Histoire du Cambogde,
Aleclere P218)
លើកទី១ នៅគ្រិស្ដសតវត្សទី១៥ រជ្ជកាលព្រះបាទពញាយ៉ាតតែមិនឋិតថេរ
លើកទី២ នៅគ្រិស្ដសតវត្សទី១៩ រជ្ជកាល ព្រះបាទនរោត្ដមទើបឋិតថេរ។
បានជាការស្ថាបនាទីក្រុងភ្នំពេញមានពីរលើកព្រោះក្រោយពីស្ថាបនាលើកទី១ គឺ គ.ស.១៣៤៤ដល់១៤៩៧នោះព្រះរាជវាំងបានទៅស្ថាបនាអង្គរវិញ...ក្រោយពីអង្គរទៅពោធិ
សាត់ ទៅបរិបូណ៍ ទៅលង្វែក ទៅអុត្ដុង្គ ហើយក្រោយពីអុត្ដុង្គព្រះរាជវាំង ត្រលប់មកស្ថាបនានៅក្រុងភ្នំពេញវិញជាលើកទី២នៅគ.ស.១៨៦៥ទើបបានឋិតថេររហូតសព្វថ្ងៃ។
រឿងដើមកំនើតទីក្រុងភ្នំពេញអានប្រវត្ដិសាស្រ្ដការកសាងក្រុងភ្នំពេញដោយចុចត្រង់នេះភ្នំដែលសន
្មតជានាមទីក្រុងរបស់ខ្មែរ គឺក្រុងភ្នំពេញសព្វថ្ងៃ កើតមានតាំងពីមុនពេលស្ថាបនាព្រះរាជវាំង ដោ
យមានរឿងដំនាលថា៖ ក្នុងកាលកន្លងទៅហើយគ.ស.១៣៧២មានយាយចាស់ម្នាក់ឈ្មោះពេញជាអ្នកមានភោគសម្បត្ដិបរិបូណ៌ មានទីលំនៅនៅក្បែរមាត់ច្រាំងទន្លេបួនមុខ។ ផ្ទះគាត់សង់នៅលើដីទួលមួយខាងកើតភ្នំតូចមួយ។ថ្ងៃមួយទីនោះមានភ្លៀងធ្លាក់យ៉ាងខ្លាំងទឹកទន្លេជន
លិចរហាចរហឹមដូនពេញគាត់ចុះទៅកំពង់ទឹកស្រាប់តែឃើញដើមគគីមួយធំអន្ដែតមកក្បែរច្រាំងហើយ
ដោយអំនាចទឹកហូរសងចុះឡើងដើមគគីនោះចេះតែអន្ដែតវិលវល់នៅក្បែរមាត់ច្រាំងនោះ។លុះដូន
ពេញឃើញដូច្នោះក៏ប្រញាប់រត់ទៅអំពាវនាវហៅអ្នកជិតខាងអោយមកទាញយកដើមគគីនោះ។
អ្នកជិតខាងក៏នាំគ្នាយកពួរទៅចងហើយអូសរំកិលបន្ដិចៗម្ដងៗទាល់តែមកដល់លើមាត់ច្រាំង។
ពេលដែលដូនពេញយកកំនាត់ឈើទៅកោសកៀរសំអាតភក់ចេញគាត់បានឃើញក្នុងប្រហោង
ឈើគគីនោះមានព្រះពុទ្ធរូប៤អង្គតូចៗធ្វើអំពីសំរិទ្ធនិងទេវរូបមួយអង្គទៀតធ្វើអំពីថ្មទេវរូបនោះ
ទ្រង់ឈរព្រះហស្ថម្ខាងទ្រង់ដំបងព្រះហស្ថម្ខាងទៀតទ្រង់ស័ង្ខព្រះកេសាបួង។ដូនពេញនិងអ្នក
ជិតខាងដែលទៅជួយមានសេចក្ដីត្រេកអរណាស់ដោយរើសបានរបស់ជាទីគោរពក៏នាំគ្នាដង្ហែ
ព្រះបដិមាទាំងនោះមកដល់ផ្ទះដូនពេញហើយដូនពេញចាត់ការសង់ខ្ទមមួយតូចតំកល់ជាបន្ដោ
ះអាសន្ន។ថ្ងៃក្រោយមកដូចពេញអំពាវនាវអោយអ្នកជិតខាងជួយលើកដីពូនភ្នំដែលនៅខាង
លិចផ្ទះគាត់នោះ អោយទៅជាភ្នំមែនទែន។ បន្ទាប់ពីនោះ គាត់អោយគេអារឈើគគីនោះ
ធ្វើជាសសរវិហារ ដែលគាត់បំរុងនឹងសង់លើភ្នំនោះ។ ក្នុងគ.ស.១៣៧២ ដូនពេញ
និងអ្នកស្រុកច្រើននាក់ ស្រុះស្រួលបបួលគ្នាសង់វិហារមួយខ្នងប្រក់ស្បូវភ្លាំង នៅ
លើកំពូលភ្នំនោះ ហើយគាត់ដន្ហែព្រះពុទ្ធរូបសំរិទ្ធទាំង ៤អង្គទៅតំកល់ទុកក្នុងវិហារ
នោះ។ ចំនែកទេវរូបថ្ម ១អង្គគាត់ដង្ហែទៅតំកល់ទុកលើអាសនៈមួយនៅជើងភ្នំខាង
កើត ហើយដោយគាត់យល់ថាទេវរូបនោះអន្ដែតទឹករសាត់មកពីស្រុកលាវនិងមាឌ
បែបភាពដូចជាលាវ គាត់ក៏បានសន្មតថា អ្នកតាព្រះចៅ ។ នាមនោះជាប់មកដល់
សព្វថ្ងៃនេះ។
កាលសាងវិហាររួចហើយ
គាត់និមន្ដព្រះសង្ឃមកគង់នៅលើជើងភ្នំនោះក្នុងទិសខាងលិច ទើបកើតមាន
ឈ្មោះថា«វត្ដភ្នំដូនពេញ» ដែលសព្វថ្ងៃហៅកាត់ខ្លីថា វត្ដភ្នំ តាំងពីពេលនោះមក
រហូតដល់សព្វថ្ងៃ។ អែព្រះពុទ្ធរូបទាំង ៤ព្រះអង្គនិង អ្នកតាព្រះចៅនោះបាន
បញ្ចេញអិទ្ធិរិទ្ធអោយឃើញពូកែស័ក្ដិសិទ្ធិណាស់ អ្នកណាបន់ស្រន់ ក៏បានសំរេច
បំនងពិត
(នេះជាជំនឿរបស់អ្នកស្រុក)។ នេះហើយជាដើមកំនើតក្រុងភ្នំពេញ ដែលក្រោយព
ីនោះរវាង៦០ ឆ្នាំបានកើតជាទីក្រុងរបស់ស្ដេចខ្មែរយ៉ាងស្ដុកស្ដម្ភ។
ការស្ថាបនារាជវាំងនៅទីក្រុងភ្នំពេញលើកទី១
ព្រះរាជពង្សាវតារប្រទេសកម្ពុជាចែងថាព្រះបាទសំដេចព្រះបរមរាជា(ពញាយ៉ាត)
ទ្រង់គ្រប់គ្រងព្រះរាជសម្បត្ដិ គង់នៅក្នុងព្រះរាជវាំងមហានគរ (នគរធំ) បាន១៥ឆ្នាំ
លុះមកដល់ឆ្នាំគំរប់គ្រប់១៦ នៃរជ្ជកាលរបស់ព្រះអង្គទើបទ្រង់មានព្រះយោបល់ថា នឹងទ្រាំនៅក្នុងមហានគរនេះតទៅទៀតពុំបានក៏មានព្រះបញ្ជាអោយសាងព្រះរាជវាំង
ថ្មីនៅទួលបាសានក្នុងខេត្ដស្រីសឈរ ដែលសព្វថ្ងៃហៅថា ស្រុកស្រីសន្ធរ ខែត្រកំពង់ចាម។នៅថ្ងៃ១៣រោចខែមិគសិរឆ្នាំជូតចត្វាស័កព.ស.១៩៧៦ច.ស.៧៩៤
គ.ស.១៤៣២(៣)
១ = សៀវភៅប្រវត្ដិសាស្រ្ដវត្ដអុណ្ណាលោមរបស់សំដេចសង្ឃរាជ ជួន ណាត
គណៈមហានិកាយបោះពុម្ពក្នុងឆ្នាំ១៩៦៣ ទំព័រ ២ បញ្ជាក់រឿព្រះបាទពញាយ៉ាតថា
ស្ដេចចេញពីមហានគរនៅ គ.ស ១៤៣២ ដូចខាងលើនេះ សៀវភៅកម្ពុជាវតារបស់
ក្រសួងអប់រំជាតិ បោះពុម្ពឆ្នាំ ១៩២៩ ទំព័រ ៤៨ នៅ គ.ស.១៥២១។
ព្រះបាទសំដេចបរមរាជា ពញាយ៉ាត
ទ្រង់ស្ដេចយាងចេញចាកមហានគរមួយអន្លើ ដោយរាជាសេវកាមាត្យ នាម៉ឺន
សព្វមុខមន្រ្ដីជាដើមដោយព្រះទីនាំងតាមជលមាគ៌ាមក លុះថ្ងៃ ១៥កើត ខែបុស្ស
ឆ្នាំជូតចត្វាស័ក នុ៎ះស្ដេចយាងដល់
ទួលបាសាន ស្ដេចគង់នៅជាសុខសំរាន្ដ ក្នុងព្រះរាជវាំងបានសាននោះ បានត្រឹមជាង១
ឆ្នាំប៉ុណ្ណោះ ដោយទឹកទន្លេចេះតែ
ឡើងទីនោះលិចរាល់ឆ្នាំ ទើបព្រះអង្គមានព្រះរាជបញ្ជាអោយសំដេចចៅពញា កែ និង
អុកញ៉ាហោរាធិបតីខៀវ ព្រម
ដោយមន្រ្ដីអែទៀតខ្លះផងដែលស្គាល់ទីដីមានជយភូមិ អោយទៅពិនិត្យមើលទីដីនៅជិត
ភ្នំដូនពេញ ឃើញថា ទីដីនៅ
ទិសអគ្នេយ៍ភ្នំដូនពេញជយភូមិល្អ ព្រះអង្គក៏មានព្រះបញ្ជាអោយកសាងព្រះរាជវាំងថ្មីនៅ
ទីត្រង់នោះ។ នៅថ្ងៃទី ៩កើត
ខែពិសាខ ឆ្នាំ ខាល ឆស័ក ព.ស.១៩៧៨ ច.ស.៧៩៦ គ.ស.១៤៣៤ ព្រះបាទសំ
ដេចព្រះបរមរាជា ពញាយ៉ាត ស្ដេចយា
ងចេញចាកព្រះរាជវាំងបាសានថ្ងៃ១៥ កើត ខែពិសាខ ចូលគង់វាំងថ្មីនាទិសអគ្គេយ៍ភ្នំដូនពេញ។
នៅថ្ងៃ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ នពស័ក ព.ស.១៩៨១ ច.ស.៧៩៩ គ.ស.១៤៣៧ ព្រះអង្គប្រទាននាមក្រុងថ្មីនេះ
ថាក្រុងចតុមុខមង្គល។ អែទន្លេបួនមុខដែលគេធ្លាប់ហៅថា ទន្លេច្រាបឈាមមកយូរហើយនោ
ះ ទ្រង់ប្រទានឈ្មោះថា
ទន្លេចតុមុខបូព៌ាវិញ៘ ព្រះអង្គព្រះរាជបញ្ជាអោយអុកញ៉ាតេជោ ស្រីចៅហ្វាយស្រុកស
ំរោងជាអ្នកកាន់ការលើដី
ចាក់លុបបំពេញទីក្រុងថ្មី ទាំងអោយយកដីចាក់បំពេញ ភ្នំដូនពេញអោយរីកធំខ្ពស់ឡើងទៀត
ផង។ ទីក្រហូងជ្រៅដែល
កើតពីការជីកយកដីនោះជាប់មានឈ្មោះថា បឹងទេជោរៀងមក គឺដីត្រង់ផ្សារថ្មីសព្វថ្ងៃនេះ៘
ទ្រង់មានព្រះរាជបញ្ជា
អោយអុកញ៉ាផ្លុង ចៅហ្វាយស្រុកបាទីកាន់ការជីកព្រែកមួយ នៅខាងត្បូងភ្នំដូនពេញ ដែលជាប
់មានឈ្មោះមានឈ្មោះ
ថាព្រែកអុកញ៉ាផ្លុង ហើយចំនេរកាលតមកហៅព្រែកពាមផ្លុង គឺត្រង់កន្លែងសួនវែងសន្លឹម
នៅងខាងកើតព្រសក្យមុនី
ចេតីយ៍សព្វថ្ងៃនេះ៘
ព្រះបាទសំដេចព្រះបរមរាជា ពញាយ៉ាត ទ្រង់មានព្រះរាជបញ្ជាអោយកសាងវិហារលើទីដ
ីខ្ពស់ដែលចាក់ថែមថ្មី ត្រង់
កន្លែងវិហារចាស់របស់ដូនពេញ អោយកសាងព្រះចេតិយ៍ធំៗពីខាងក្រោយវិហារ៘
ទ្រង់បញ្ញាត្ដអោយហៅវត្ដភ្នំដូន
ពេញថា វត្ដព្រះចេតិយ៍បរពត៌ ដូច្នេះវិញ លុះចំនេរចេរកាលតមក មហាជនបែរជាហៅវត្ដនេ
ះថាវត្ដភ្នំដូនពេញ អ្នកខ្លះ
ហៅថាវត្ដភ្នំពេញ រឺថា វត្ដភ្នំ ជាប់រៀងមក។ ទ្រង់មានព្រះបញ្ជាអោយកសាងវត្ដ ៦ដទៃទៀតគឺ៖
១ - វត្ដកោះ នៅត្រង់ទិសខាងកើតឆៀងអាគ្នេយ៍ភ្នំដូនពេញ
២ - វត្ដលង្កា នៅទិសខាងកើតឆៀងអិសានភ្នំដូនពេញ
៣ - វត្ដពុទ្ធឃោសា នៅត្រង់ទិសខាងត្បូងព្រែកចិនដំដែក នាទិសខាងជើងភ្នំដូនពេញ។
បានជាព្រះរាជទាននាមវត្ដទាំង៣នេះដូច្នេះ ដើម្បីអោយសមនឹងដំនើររឿងដែលថា ព្រះពុទ្ធឃោសាចារ្យទៅចំ
លងគម្ពីរពីកោះលង្កា។
៤ - វត្ដពាមផ្លុង នៅត្រង់ទិសអាគ្នេយ៍ភ្នំដូនពេញ ជិតជាប់នឹងមាត់ព្រែកអុកញ៉ាផ្លុង ឆ្ងាយបន្ដិចពីវត្ដកោះ មាន
ព្រះនាមថាព្រះស្រការលេញ ព្រោះគេបិទមាសរំលេចមានសន្ឋានស្រដៀងនឹងស្រការត្រីលេញ(២)។
៥ - វត្ដអុណ្ណាលោម ដែលមាននាមនេះស្រេចស្រាប់ពីយូរមកហើយ ជានាមនៃព្រះចេតិយ ដែលបញ្ចុះព្រះអុ
ណ្ណាលោម (រោមប្រជុំចញ្ចើម) នៃព្រះអស្សជិតត្ថេរ នៅចំកន្ដាលព្រះចេតិយទាំង៥ ខាងលិចវិហារវត្ដអុ
ណ្ណាលោមសព្វថ្ងៃនេះ។
៦ - វត្ដខ្ពមតាយ៉ង ដោយនាមតាម្នាក់ឈ្មោះយ៉ង ដែលជាអ្នកជីកខ្ពបលុះចំនេរកាលមក វត្ដខ្ពបតាយ៉ងគឺវត្ដប
ទុមវតីសព្វថ្ងៃនេះ។ បន្ទាប់ពីនោះព្រះបរមរាជា ពញាយ៉ាត ព្រះអង្គមានព្រះរាជបញ្ជាអោយជីកព្រែកមួយ
ទៀតនៅទិសខាងត្បូងព្រះរាជវាំង ហើយអោយលើកកំពែងព័ទ្ធជុំវិញក្រុង។ ព្រែកនៅខាងត្បូងនោះអោយ
ឈ្មោះថា ព្រែកតាកែវ នៅខាងលិចព្រែកនោះមានអូរមួយហៅថាអូរគរ។ មានព្រែកមួយនៅខាងជើងភ្នំ
ហៅថា ព្រែកពុំពាយ ប៉ុន្ដែដោយហេតុត្រង់នោះមានរោងចិនដំដែក ទើបព្រែកពុំពាយនោះក្លាយឈ្មោះទៅ
ជាព្រែកចិនដំដែកវិញ។
២ = សៀវភៅប្រវត្ដិ វត្ដអុណ្ណាលោម របស់សង្ឃរាជ ជួន ណាត គណមហានិកាយ
បោះពុម្ពក្នុងគ.ស.១៩៦៣ ទំព័រទី៩
បញ្ជាក់រឿងការស្ថាបនាក្រុងភ្នំពេញលើកទី២ ថានៅគ.ស ១៨៦៥ ដូចខាងលើនេះ។ សៀវភៅ
កម្ពុជាពង្សាវតារបស់
ក្រសួងអប់រំជាតិ បោះពុម្ពក្នុគ.ស. ១៩២៤ ទំព័រ១១០ ថានៅ គ.ស.១៨៦៧។ សៀវភៅពង្សាវ
តារនៃប្រទេសកម្ពុជារប
ស់ក្រសួងសិក្សាធិការជាតិបោះពុម្ពក្នុង គ.ស ១៩៥២ ទំព័រ ១៨៩ ថានៅគ.ស ១៨៦៣។
នៅតាមមាត់ទន្លេ៤មុខ ព្រះរាជាទ្រង់មានព្រះរាជបញ្ជាអោយលើកដីជាកំពែងដើម្បីការពារទឹក
ទន្លេកំអោយឡើលិច
ទីក្រុង។ ខាងក្នុងកំពែងទីក្រុងថ្មីនេះ ពួកអ្នករាជការ និង អ្នកស្រុកសង់ផ្ទះសំបែងបានតាមចិត្ដ។
អែភូមិភាគខាងលិចក្រុ
ងលុទ្ធតែជាវាលស្រែ។
បួនឆ្នាំក្រោយមកព្រះនរាយណ៍រាជា ជាព្រះរាជបុត្រច្បងនៃព្រះបរមរាជា ពញាយ៉ាត
បានត្រូវតាំងជាព្រះអុបរាជ ហើ
យទ្រង់ទៅសាងប្រាសាទគង់នៅអែជាយរលួស។ ក្នុងពេលជាមួយគ្នានោះ ព្រះស្រីរាជា
ជារាជបុត្របន្ទាប់នៃព្រះបរម
រាជា ពញាយ៉ាត ទ្រង់នៅគង់នៅទីខាងលិចអូរគរ លើទួលមួយដែលជាប់នាមហៅថថា
ទួលព្រះស្រី នៅខាងជើងវត្ដ
ព្រះពុទ្ធមានបុណ្យ
ការស្ថាបនារាជវាំងនៅទីក្រុងភ្នំពេញលើកទី២
នៅថ្ងៃព្រហស្បត្ដិ៍ ៤កើត ខែបុស្ស ឆ្នាំឆ្លូវសប្ដស័ក ព.ស.២៤០៩ ម.ស.១៧៨៧
ច.ស.១២២៧ គ.ស១៨៦៥(១)ម៉ោង
៩ព្រឹក ព្រះបាទសំដេចព្រះនរោត្ដម បរមរាមទេវតា (ព្រះសុវណ្ណកោដ្ឋ) សេ្ដចយាង
ចេញចាកព្រះបរមរាជវាំងស្រះសរ
ពើយុត្ដក្រុងអុត្តុង្គមានជ័យមកគង់ក្រុងភ្នំពេញ ចតុមុខនគរ។
ការកសាងក្រុងភ្នំពេញក្នុងរជ្ជកាល ព្រះករុណានរោត្ដមនេះ ជាការសាងលើកទី២
តពីទី១ ក្នុងរជ្ជកាលព្រះបរមរាជា
ពញាយ៉ាត បានប្រកបដោយជោគជ័យសិរីមង្គលរុងរឿង ចំរើន ឋិតថេរ រហូតមក
ដល់សម័យបច្ចុប្បន្ន។
- រឿងក្រុងភ្នំពេញ (1)
Categories
Subscribe to:
Post Comments (Atom)
0 ความคิดเห็น:
Post a Comment